HSCM-Laterite Exploitation mailing list archives

Avatar

សូមជម្រាបជូនគណៈគ្រប់គ្រង,ការប្ [...]

by
Nou Sereylakhena
- 07/12/2019 02:24:27

សូមជម្រាបជូនគណៈគ្រប់គ្រង,ការប្រជុំអន្តរក្រសួងលើគម្រោងនេះបានបញ្ចប់កាលពីម៉ោង ៥ ល្ងាចថ្ងៃទី១១ ខែកក្កដា ហើយប្រធានអង្គប្រជុំបានសរុបជាមតិយោបល់មួយចំនួនដូចតទៅ៖
1. គាំទ្រលើគម្រោង
2. ពិនិត្យទីតាំងព្រំប្រទល់ឱ្យបានច្បាស់លាស់ចំពោះការត្រួតគ្នាជាមួយតំបន់សេដ្ឋកិច្ចពិសេស
3. អនុញ្ញាតដំណើរការអាជីវកម្មលើដីដែរមានកម្មសិទ្ធច្បាស់លាស់
4. សូមកុំអោយបង្កអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ
5. ពេលដឹកជញ្ជូន ត្រូវគ្របតង់ និងស្រោចទឹកផ្លូវ
6. បញ្ជៀសរាល់បញ្ហាដែលបង្កអោយប៉ះពាល់ដល់គុណភាពទឹក
7. គ្រប់គ្រងសំណល់គ្រប់ប្រភេទឱ្យបានត្រឹមត្រូវ
8. ត្រូវសិក្សាពីការសាងសង់ផ្លូវភ្ជាប់ពីការដ្ឋានទៅកាន់ថ្នល់ជាតិឱ្យបានត្រឹមត្រូវ
9. ហាមមិនឱ្យដឹកលើសទម្ងន់
10. ប្រុងប្រយ័ត្នចំពោះការបើកបរឆ្លងកាត់ផ្លូវដែក
11. ហាមចំពោះបទល្មើសព្រៃឈើ
12. ដាក់ស្លាកសញ្ញាគ្រោះថ្នាក់នៅក្នុងតំបន់គម្រោង និង
13. ដាំដើមឈើបន្ថែម។
សូមអរគុណ